ការអភិវឌ្ឍជំនាញវិជ្ជាជីវៈអាចជួយបង្កើនទំនុកចិត្តរបស់បុគ្គលិកលើការងាររបស់ពួកគេ។ ទំនុកចិត្តកាន់តែខ្ពស់នាំឱ្យពេញចិត្តនឹងការងារ កាន់តែខ្លាំង ការអនុវត្តការងារបានល្អប្រសើរ ផលិតភាពកើនឡើង និងសីលធម៌រួមបានកាន់តែល្អប្រសើរ។
វគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) របស់យើង ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ជំនាញសំខាន់ៗដល់បុគ្គលិកទាំងថ្នាក់ដឹកនាំ និងមិនមែនថ្នាក់ដឹកនាំ ដែលជំរុញឱ្យការកសាងទំនាក់ទំនងវិជ្ជាជីវៈ បង្កើតភាពជឿទុកចិត្ត និងភាពទៀងទាត់ ព្រមទាំងដឹកនាំក្រុមកាន់តែមានប្រសិទ្ធភាព។
សិក្ខាកាមនឹងត្រូវចូលរួមយ៉ាងសកម្មអំឡុងពេលនៃវគ្គបណ្តុះបណ្តាល — ដូចជាការអនុវត្ត ពិភាក្សា និងស្វែងរកដំណោះស្រាយនានាលើករណីសិក្សាជាក់ស្ដែង ដែលទាក់ទងនឹងពិភពពិតនៃការងារ។ ដូចបានលើកពីខាងលើ វគ្គបណ្តុះបណ្តាលរបស់យើងផ្ដោតសំខាន់លើជំនាញជាក់ស្ដែង ជាជាងទ្រឹស្តីតែម្យ៉ាង ដើម្បីធានាថាជំនាញទាំងនោះអាចយកទៅប្រើប្រាស់ភ្លាមៗនៅក្នុងកន្លែងការងារ។