Aii Language Center, Chroy Chong Va

វគ្គបណ្ដុះបណ្ដាល គរុកោសល្យ វិធីសាស្ត្របង្រៀន

វគ្គបណ្ដុះបណ្ដាល គរុកោសល្យ វិធីសាស្ត្របង្រៀន

លើកកម្ពស់ការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន

សេចក្តីផ្តើម​

នៅក្នុងបរិបទអប់រំ​ដែលផ្លាស់ប្តូរយ៉ាង​ឆាប់រហ័សនេះ​ វិធី​បង្រៀនបែបប្រពៃណី មិនអាចឆ្លើយ​តបនឹង​​តម្រូវ​ការ​របស់​សិស្ស ឱ្យប្រឈមនឹងឧបសគ្គជាក់ស្តែង​បានពេញ​លេញ​នោះ​ទេ។

វគ្គ​បណ្តុះបណ្តាលវិធីសាស្រ្តបង្រៀន (TMT) គឺជាវិធី​សាស្ត្រ​បង្រៀន​បែប​សតវត្សទី​២១ ដែលជា​វិធីសាស្ត្រ​បង្រៀន​ថ្មី​ដ៏​មាន​ប្រ​សិទ្ធភាព​​ សម្រាប់​​គ្រូបង្រៀនទូទៅ​ គណៈគ្រប់គ្រង​សាលា​ ឬ​ គ្រូបង្រៀនថ្មីថ្មោង ស្តី​ពី​​វិធី​សាស្ត្រ​ ចិត្ត​សាស្ត្រ បច្ចេក​វិទ្យា​ ការ​គ្រប់​គ្រង និង​ដំ​ណោះ​ស្រាយ​បញ្ហា​នានា​ក្នុង​ថ្នាក់​រៀន​។

មិនថាជា​ស្ថាប័នអប់រំ ឬ​បុគ្គលក្តី​ វគ្គប​ណ្តុះបណ្តាល​នេះ គឺជាការវិនិយោគដ៏មានតម្លៃបំផុតមួយ​ក្នុង​ការលើកស្ទួយសមត្ថភាពបង្រៀន ដើម្បីធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​ នូវ​លទ្ធផល​សិក្សា​ និង​បំ​ណិន​របស់សិស្ស។

មេរៀនសំខាន់ៗ​មួយ​ចំនួន​

១. ការផ្លាស់ប្ដូរ​ផ្នត់​គំនិត​​​ក្នុង​ការអប់រំ

  • កំណត់​​នូវ​ភាព​ខុសគ្នា​រវាង​ ការបង្រៀន និង ការរៀន
  • អនុវត្ត​វិធីសាស្ត្របង្រៀន​បែប សិស្ស​មជ្ឈមណ្ឌល​ នៅក្នុង​បរិបទ​​ថ្នាក់​រៀន​​​​ទំនើប
  • ជំរុញ​​​ការវាយ​តម្លៃ​ដើម្បី​បង្កើន​គុណភាព​បង្រៀន​ផ្ទាល់​ខ្លួន
  • ផ្លាស់ប្ដូរ​ពី​ការ​បង្រៀន​បែប​រាយ​រាប់​ ទៅ​ជា​​​កា​រសម្របសម្រួល​

២. ជំនាញ​សិក្សា​សម្រាប់​សតវត្សរ៍​ទី ២១

  • ប្រើ​ប្រាស់​ជំ​នាញ​សំខាន់ៗ​ដូចជា​ការគិត​​ស៊ី​ជម្រៅ​ (Critical Thinking) ការច្នៃប្រឌិត (Creativity) ការសហការ (Collaboration) និង ការទំនាក់ទំនង (Communication)
  • ការបញ្ចូល​​លំនាំ​​​បញ្ហា​​​ក្នុង​ទិដ្ឋភាព​សង្គម​ជាក់​ស្តែង​ទៅ​ក្នុង​មេរៀន​​
  • ជំរុញ​ការបង្កើត​ គំនិត​ច្នៃប្រឌិត និង ការបន្សាំ​ខ្លួន សម្រាប់​​​ទាំង​គ្រូបង្រៀន និង​សិស្ស
  • បង្ករ​បរិយា​កាស​សិក្សា​បែប​​ អន្តរកម្ម ​ក្នុង​យុគសម័យ​ឌីជីថល

៣. ប្រ​សិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ថ្នាក់រៀន​

  • ការ​បង្កើត​គោល​ការណ៍ វិធាន​ការ និង​ វិន័យ ថ្នាក់រៀន​បែប​វិជ្ជមាន​
  • អភិវឌ្ឍ​ ទំនាក់ទំនង​វិជ្ជមាន រវាង​គ្រូ និង​សិស្ស
  • ប្រើប្រាស់​យុទ្ធសាស្ត្រ​​វិធាន​វិជ្ជមាន​ដើម្បី​កាត់​បន្ថយ​​ការរំខានអំឡុង​ពេល​សិក្សា​
  • ជំរុញ​បរិយាកាស​ថ្នាក់​រៀន​​​បែប​​​​គាំទ្រ និង មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់

៤. ការដោះស្រាយ​បញ្ហា​ប្រឈម​ទូទៅ​ក្នុង​ថ្នាក់រៀន

  • កំណត់​អត្តសញ្ញាណ និង​ដោះស្រាយ​ បញ្ហា​ឥរិយាបថសិស្ស​ ឲ្យ​មាន​ប្រសិទ្ធភាព
  • លើកទឹកចិត្ត​ដល់​សិស្ស​យឺត​ ឬ​ មិន​សូវយក​ចិត្ត​ទុក​ដាក់​
  • កសាង​ ទំនុកចិត្ត​លើ​ខ្លួនឯង និង ស្មារតី​ក្នុង​ការ​ចូលរួម​សកម្ម​ភាព​របស់​សិស្ស​
  • ប្រើប្រាស់​ ការ​សរសើរ​លើក​ទឹក​ចិត្ត​ និង មតិកែលម្អ​ប្រកបដោយ​ការស្ថាបនា

៥. ការរៀបចំ​កិច្ច​តែង​ការ​បង្រៀន​

  • ការ​សរសេរវត្ថុ​បំ​ណង​មេរៀន​ ដែល​ច្បាស់លាស់ ​អាច​វាស់​វែង​ និង​អាច​សម្រេច​បាន​
  • ការ​ប្រើ​ប្រាស់​​សកម្មភាព​និង បច្ចេកទេស​បង្រៀន​ផ្សេង​ៗ
  • សម្រប​សម្រួល​​មេរៀន​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការជាក់​ស្តែង​របស់​សិស្ស
  • វាយតម្លៃ និង ឆ្លុះបញ្ចាំង លើ​ប្រសិទ្ធភាព​នៃ​មេរៀន
  • បច្ចេកទេស​បង្រៀន

៦. ការបញ្ចូល​បច្ចេកវិទ្យា​ទៅក្នុង​ការសិក្សា​

  • ស្វែងយល់​ពី​ឧបករណ៍ បច្ចេកវិទ្យា​សម្រាប់​ការ​អប់រំ ​ដើម្បី​បង្កើន​ការចូលរួម
  • បញ្ចូល​បច្ចេកវិទ្យា​ចាំ​បាច់​​ទៅក្នុង​ការបង្រៀន​ប្រចាំថ្ងៃ
  • ជំរុញ​វិធីសាស្ត្រ​សិក្សា​បែប​អន្តរកម្ម និង​ពី​ចម្ងាយ​
  • អភិវឌ្ឍ​ ចំណេះដឹង​ឌីជីថលសម្រាប់​ទាំង​គ្រូ និង​សិស្ស

៧. ចិត្ត​សាស្ត្រ​ក្នុង​ការ​អប់រំ​​កុមារ​

  • យល់ដឹង​ពី ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​និង ឥរិយាបថ​សិក្សារបស់​កុមារ​
  • ​កែ​តម្រូវ​ការ​បង្រៀន​ឱ្យ​ស្រប​ទៅ​នឹងចំណង់​ចំណូលចិត្ត​និង កម្រិត​យល់​ដឹង​​របស់​កុមា​រ
  • អនុវត្ត​បច្ចេកទេស​​លើកទឹកចិត្ត ​ឱ្យ​​សមស្រប​តាម​វ័យ
  • គាំទ្រ​សុខុមាលភាព​ផ្លូវចិត្តនិង ភាព​ធន់របស់​សិស្ស

៨. ការប្រឹក្សា​យោបល់​

  • ស្គាល់​សញ្ញា​ដំបូងនៃ​បញ្ហា​ផ្លូវចិត្ត ឬ​ឥរិយាបថ
  • អនុវត្ត​​ការទំនាក់ទំនង​បែប​យល់ចិត្ត ក្នុង​ការ​​គាំទ្រ​សិស្ស
  • ពង្រឹង​កិច្ចសហការ រវាងអ្នក​​អាណាព្យាបាល គ្រូបង្រៀន និង​សិស្ស
  • អនុវត្ត​​វប្បធម៌​​​បរិយាកាស​អប់​រំ​ដែល​មាន​សុវត្ថិភាព អាចទុកចិត្តបាន និងមាន​ការ​ចូលរួម​

លទ្ធផលរំពឹង​ទុក

  1. ការចូលរួមសិស្សកាន់តែខ្ពស់: ធ្វើឱ្យថ្នាក់រៀនកាន់តែមាន​សកម្ម​ភាព​រស់រវើក​ តាម​រយៈការ​ចូល​រួម​របស់សិស្ស​គ្រប់រូប
  2. បង្កើត​ទំនុក​ចិត្ត​ក្នុង​ការ​បង្រៀន: ដោះស្រាយ​បញ្ហា​ប្រ​ឈម​ក្នុង​ថ្នាក់រៀន​ដោយ​ភាព​បត់បែន និង​ច្នៃប្រឌិត
  3. ការពង្រឹងកេរ្តិ៍ឈ្មោះសាលា: បង្កើតបរិយាកាសសិក្សាដ៏លេចធ្លោ ដែលទាក់ទាញទាំងសិស្សនិង​អ្នក​អា​ណា​ព្យា​បាល​
  4. ឥទ្ធិពលរយៈពេលវែង: បង្កើតវប្បធម៌អប់រំបែប​ថ្មី​ ក្នុង​គន្លង​អប់រំ​ប្រកប​ដោយ​ចិរភាព​

ហេតុអ្វីជ្រើសរើសការបណ្តុះបណ្តាលនេះ?

ការ​បណ្តុះ​បណ្តាល​ដែល​អាច​អនុវត្ត​ មានប្រ​សិទ្ធភាព​ភ្លាម​ៗៈ វគ្គ​បណ្តុះ​បណ្តាល​នេះ​រួម​បញ្ចូល​ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្ត​ជាក់ស្តែង​ ដែលធានាថាសិក្ខា​កាម​អាចប្រើប្រាស់វិធី​សាស្ត្រ​ទាំង​នោះ​បានភ្លាមៗនៅក្នុងថ្នាក់រៀនរបស់​ពួក​គេ។ សិក្ខា​កាម​នឹង​សិក្សា​ចំណុច​សំខាន់ៗ​ដូចជា៖

  1. ការបង្រៀនបែប​សិស្ស​មជ្ឈមណ្ឌលៈ ផ្លាស់ប្តូរពីការបង្រៀនបែបប្រពៃណី ទៅជាការ​រៀន​បែប​សកម្ម​
  2. ការបញ្ចូលជំនាញសតវត្សទី 21: សិក្សា​តាម​រយៈ​ការ​វិភាគ​ ពិចារណា​ ការសហការ និងការច្នៃប្រឌិត ស្រប​តាម​ទ្រឹស្តី​ Bloom’s Taxonomy
  3. ប្រ​សិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ថ្នាក់រៀន​: គ្រប់គ្រងថ្នាក់រៀនកាន់តែ​ងាយស្រួលតាមរយៈ​វិធីសាស្រ្តប្រយោល និងបង្កើតបរិយាកាសវិជ្ជមាន
  4. ការបញ្ចូលបច្ចេកវិទ្យា: បង្រៀន​ និង​រៀន​តាម​កម្មវិធី​ជំនួយ​ដូចជា Kahoot, Google Classroom, Padlet និង​បញ្ញា​សិប្បនិមិត្ត​ (AI)

គ្រូ​បណ្តុះ​បណ្តាល

ហេង រដ្ឋា​

 

អត្ថប្រយោជន៍បន្ថែម៖ រួមមានអាហារបញ្ចប់វគ្គសិក្សា​​ អាហារសម្រន់ សម្ភារៈសិក្សា និងវិញ្ញាបនបត្របញ្ជាក់​ការ​សិក្សា​

ជំហានបន្ទាប់
ការ​ចុះឈ្មោះចូលរៀន​វគ្គ​បណ្តុះ​បណ្តាល​ វិធី​សាស្ត្រ​បង្រៀន​នេះ (TMT) មិនត្រឹមតែជា​ការ​ចូលរួមវគ្គ​បណ្តុះ​បណ្តាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែបង្ហាញ​ពី​ការប្តេជ្ញាចិត្តរបស់​អ្នក​ដើម្បីឧត្តមភាពនៃ​ការ​​អប់រំ។ យើង​ចូលរួម ​ជ្រោម​ជ្រែង​ស្ថាប័នរបស់អ្នកឱ្យកាន់តែ​លេចធ្លោ និង​ទទួល​បាន​ការ​ទទួល​ស្គាល់​គុណភាព​បង្រៀន​សម្រាប់ថ្ងៃនេះ​ និង​ទៅ​អនាគត។

  • Testimonial

    លោក រឿង សុភ័ក្ត

    ខ្ញុំយល់ថាវគ្គបណ្តុះបណ្តាលនេះ គឺជាសោក្នុងការដោះស្រាយបញ្ហានានាអំឡុងពេលបង្រៀន។ វាបានផ្តល់ជាគន្លឹះ និងតិចនិកល្អៗក្នុងការគ្រប់គ្រងថ្នាក់ទាំងមុនពេលបង្រៀន អំឡុងពេលបង្រៀនឱ្យកាន់តែមានប្រសិទ្ធិភាពស្របតាមវិធីសាស្ត្រសិស្សមជ្ឈមណ្ឌល។ វគ្គបណ្តុះបណ្តាលនេះ គឺពិតជាបានចូលរួមចំណែកជួយក្នុងអាជីពបង្រៀនរបស់ខ្ញុំឱ្យកាន់តែទាក់ទាញ និងបង្កើនចំណាប់អារម្មណ៍សិស្សឱ្យចូលរួមរៀនកាន់ល្អប្រសើរ។

  • Testimonial

    លោកស្រី ហ៊ុន ធាវី

    វគ្គបណ្តុះបណ្តាលនេះបានចូលរួមចំណែកអភិវឌ្ឍបច្ចេកទេស និងវិធីសាស្ត្របង្រៀនដ៏មានប្រយោជន៍ជាច្រើនសម្រាប់ខ្ញុំ ដូចជាការស្វែងយល់ និងអនុវត្តសិល្បៈវិធីសាស្ត្រនៃការគ្រប់គ្រង់ថ្នាក់រៀន ការស្វែងយល់ពីចិត្តសាស្ត្រកុមារ ពិសេសបច្ចេកទេសក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីជំនួយការរៀន និងបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព និងទាក់ទាញ។

  • Testimonial

    កញ្ញា សុខ ស្រីម៉េត

    វគ្គបណ្តុះបណ្តាលនេះ បានរួមចំណែកអាជីពការងារជាគ្រូបង្រៀនរបស់ខ្ញុំដូចជា ធ្វើឱ្យខ្ញុំកាន់តែយល់ច្បាស់ពីចិត្តសាស្រ្តកុមារ ដែលបង្កភាពងាយស្រួលដល់ការបង្រៀន ធ្វើឱ្យសិស្សមានភាពក្លាហាន សប្បាយរីករាយ និងសកម្មជាងមុន តាមរយៈការបញ្ចូលបច្ចេកវិទ្យាក្នុងការសិក្សា។ ម្យ៉ាងទៀត ខ្ញុំសង្កេតឃើញថាសិស្សមានភាពរីកចម្រើនជាងមុន សកម្ម អាចធ្វើការជាក្រុម សហការគ្នា មានការជួយគ្នាទៅវិញទៅមក។

  • Testimonial

    ច្រៃ វណ្ណនុត

    ខ្ញុំយល់ថាវគ្គបណ្តុះបណ្តាលវិធីសាស្ត្របង្រៀននេះគឺ ល្អនិងផ្តល់នូវសារប្រយោជន៍ជាច្រើនដល់សិក្ខាកាមទាំងអស់មិនចំពោះតែគ្រូជំនួយ គ្រូបង្រៀនដែលមានបទពិសោធបង្រៀនតិច ឬច្រើនឆ្នាំទេ ជាពិសេសធ្វើឱ្យមានការអភិវឌ្ឍវិជ្ជាជីវៈ និងវិធីសាស្រ្តបង្រៀនថ្មីៗតាមបែបបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ដែលស្របទៅតាមការវិវត្តរបស់សង្គមជាតិ សកលលោក និងដើរឱ្យទាន់ការរៀន និងការបង្រៀនតាមបែបសតវត្សទី២១ ។

  • Testimonial

    ថាន់ សៀវម៉ី

    ចំណុចដែលគួរឱ្យចាប់អារម្មណ៍ដែលខ្ញុំទទួលបានពីវគ្គបណ្តុះបណ្តាលនេះគឺទាក់ទងនឹងចិត្តសាស្រ្តកុមារ ដែលធ្វើឱ្យខ្ញុំដឹងថាតេីកុមារមានការប្រែប្រួលបែបណា? ពួកគេចង់បានអ្វីពីការបង្រៀន ពិសេសវិធីសាស្រ្តដែលធ្វេីឱ្យកុមាររៀនឆាប់យល់ មិនស្មុគស្មាញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

Workshop Details

Facilitator:
Date:
Oct 25 - Dec 11, 2025   (7 weekends)
Time:
Sat: 8:30 am - 4:30 pm
Sun: 8:30 am - 11:30 am
Limit:
25 Seats
Language:
Khmer
Fee:
$190