សេចក្តីផ្តើម
គ្រប់បញ្ហាទាំងអស់ត្រូវតែមានដំណោះស្រាយ។ អ្នកប្រឹក្សាយោបល់ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ នឹងអាចដោះស្រាយបញ្ហានានារបស់សិស្ស អ្នកអាណាព្យាបាលសិស្សប្រកបដោយវិជ្ជាជីវៈ។ វគ្គបណ្តុះបណ្តាល ការប្រឹក្សាយោបល់នេះ នឹងផ្តល់ជាគន្លឹះ យុទ្ធសាស្រ្ត សម្រាប់អ្នកប្រឹក្សាយោបល់តាមបណ្តាសាលារៀន ដែលអាចយកទៅអនុវត្តបានភ្លាមៗ។ តាមរយៈបទពិសោធន៍ និងករណីសិក្សាជាក់ស្តែង សិក្ខាកាមនឹងកាន់តែមានទំនុកចិត្ត និងបច្ចេកទេស ស្តីពីប្រភព ប្រភេទ និង ដំណើរការប្រឹក្សាយោបល់តាមលក្ខខណ្ឌនីមួយៗ។
ចំណុចសំខាន់ៗមួយចំនួន
1. ស្វែងយល់ពីដំណើរការប្រឹក្សាយោបល់
2. ជំនាញការប្រឹក្សាយោបល់សិស្ស
3. ការចូលរួមរបស់ឪពុកម្តាយ
លទ្ធផលរំពឹងទុក
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាច៖
ហេតុអ្វីជ្រើសរើសការបណ្តុះបណ្តាលនេះ?
សិក្ខាសាលានេះត្រូវបានរៀបចំដោយយ៉ាងពិសេស ដើម្បីដោះស្រាយបញ្ហានានាដែលអ្នកប្រឹក្សាយោបល់ឧស្សាហ៍ជួបប្រទះ ក្នុងបរិបថសាលារៀន។ តាមរយៈការពិភាក្សា ការសំដែងសាកល្បង និងសកម្មភាពក្រុម សិក្ខាកាមនឹងទទួលបទពិសោធន៍ដោយផ្ទាល់ ស្តីពីវិធីសាស្ត្រ បច្ចេកទេសល្អៗ ក្នុងដំណើរការប្រឹក្សាយោបល់។ វគ្គបណ្តុះបណ្តាលនេះ មិនមែនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែជាបទពិសោធន៍ ដែលសិក្ខាកាមអាចយកទៅប្រើប្រាស់បានភ្លាមៗ។
គ្រូបណ្តុះបណ្តាល
រយៈពេល/ទីតាំង/ភាសា
អត្ថប្រយោជន៍បន្ថែម៖ រួមមានអាហារថ្ងៃត្រង់ អាហារសម្រន់ សម្ភារៈសិក្សា និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា