Aii Language Center, Chroy Chong Va

ប្រសិទ្ធភាពការងារ និងដំណោះស្រាយវិវាទនៅកន្លែងធ្វើការ

ប្រសិទ្ធភាពការងារ និងដំណោះស្រាយវិវាទនៅកន្លែងធ្វើការ

សេចក្តីផ្តើម​
បង្កើត​បរិយាកាសការងារដែល​មានសាមគ្គីភាព និង​មាន​ប្រ​សិទ្ធភាព​ខ្ពស់​​ ហើយ​រាល់​ជម្លោះត្រូវបានដោះស្រាយដោយមានវិជ្ជាជីវៈ។ សិក្ខាសាលាស្តី​ ប្រ​សិទ្ធភាព​ការងារ​ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ គឺមិនត្រឹមតែជាការបណ្តុះបណ្តាល​ប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍​ដែលមានភាព​ជាក់​ស្តែង​និយម​ និង​អាច​អនុវត្តបានភ្លាម​ៗ​។

យើងដឹង​ថាកន្លែងធ្វើការនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ហើយ​​មាន​គោលដៅ និង​ឧបសគ្គ​ផ្សេងៗ​គ្នា​។ វគ្គ​បណ្តុះ​បណ្តាល​នេះជា​កូន​សោរ​ ជំរុញ​ប្រ​សិទ្ធភាព​ក្រុមការងារ​របស់អ្នក ក្នុង​ការ​ប្រ​ឈម​នឹងបរិបទការងារដែល​ប្រែ​ប្រួល​ឥតឈប់ឈរ។ តាមរយៈការ​អនុវត្តន៍ផ្ទាល់​ សិក្ខា​កាម​ នឹងទទួលបានជំនាញក្នុងការគ្រប់គ្រង​ការងារ​ប្រ​ចាំ​ថ្ងៃ​ ការឆ្លើយតបទៅនឹងការរំខាន និងវិធី​សាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​វិវាទ​ការងារប្រ​កប​​ដោយ​វិជ្ជាជីវៈ។

មេរៀនសំខាន់ៗ​មួយ​ចំនួន​

1. ការបង្កើនផលិតភាព

  • វិធីសាស្រ្តគ្រប់គ្រងពេលវេលា
  • ការកំណត់អាទិភាព​ និងរៀបចំបញ្ជីភារកិច្ច​ប្រចាំ​ថ្ងៃ​
  • យុទ្ធសាស្រ្តកាត់​បន្ថយ​ការពន្យារពេល និង​ការរំខាន

2. ការសហការ និងការងារជាក្រុម

  • លើកកម្ពស់ទំនាក់ទំនង និងទំនុកចិត្តក្នុង​ក្រុម​ការងារ
  • វិធី​ក្នុង​ការ​ទំ​នាក់ទំ​នង និងបង្កើនប្រ​សិទ្ធភាព​​​ក្រុម​

3. ស្វែង​យល់ប្រ​ភព​នៃ​ជម្លោះ

  • មូលហេតុទូទៅនៃជម្លោះការងារ និងផលប៉ះពាល់
  • យល់​ដឹង​សញ្ញានៃ​ជម្លោះ​ និង​ធ្វើ​ការ​ទប់ស្កាត់​ឱ្យ​ទាន់​ពេល​វេលា
  • ដំណើរ​ការ​ដោះស្រាយជម្លោះ

4. ការដោះស្រាយជម្លោះ

  • បំណិន​ស្តាប់​ បែប​សកម្ម​
  • ដំណើរ​​​ឆ្លើយ​តប និង​ការ​ទំ​នាក់ទំនងប្រ​កប​ដោយ​វិជ្ជាជីវៈ
  • កែ​ប្រែបញ្ហា ឱ្យទៅ​ជាឱកាស

លទ្ធផលរំពឹង​ទុក​
បន្ទាប់ពីបញ្ចប់វគ្គ​បណ្តុះ​បណ្តាល​នេះ សិក្ខា​កាម​នឹង​មានសមត្ថភាព​៖

  1. បង្កើនផលិតភាព និង​ប្រ​សិទ្ធភាព​ការងារ​បាន​កាន់តែ​ប្រ​សើរ
  2. បង្កើតទំនាក់ទំនងសហការកាន់តែ​រឹងមាំជាមួយមិត្តរួមការងារ
  3. ឆ្លើយតបទៅ​នឹង​ជម្លោះប្រ​កប​ដោយ​វិជ្ជាជីវៈ
  4. អនុវត្តយុទ្ធសាស្រ្ត​ដោះស្រាយជម្លោះ កាត់បន្ថយការរំខាន និងរក្សាឯកភាពក្រុម
  5. ចូលរួម​បង្កើត​វប្បធម៌នៃការទទួលខុសត្រូវ និងអភិវឌ្ឍ​ជា​ប្រចាំ

ហេតុអ្វីជ្រើសរើសការបណ្តុះបណ្តាលនេះ?

នៅក្នុងបរិយាកាសការងារបច្ចុប្បន្ន ការគ្រប់គ្រងពេលវេលា និងការដោះស្រាយជម្លោះ គឺសំខាន់ណាស់​។  ផលិតភាព និង​ប្រ​សិទ្ធភាព​ការងារ​ត្រូវ​បាន​បាត់​បង់ ដោយសារតែការគ្រប់គ្រងពេលវេលាមិនបានល្អ ឬជម្លោះដែលមិនត្រូវបានដោះស្រាយ ហើយ​នាំ​ឱ្យ​ខាតបង់​មិន​ត្រឹម​តែ​ជា​លុយ​កាក់​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​វាប៉ះពាល់ដល់ក្រម​សីលធម៌​វិជ្ជាជីវៈការងារ​ ប្រសិទ្ធភាព និងសាមគ្គីភាព​ជា​ដើម​។ វគ្គ​បណ្តុះ​បណ្តាល​នេះ នឹង​ជួយកាត់បន្ថយហានិភ័យ​ខាង​លើ​ តាមរយៈ​ការ​ផ្តល់​យុទ្ធសាស្រ្តដោះ​ស្រាយបញ្ហា​ការងារ​​ជាក់ស្តែង​ដែល​យើង​ឧស្សាហ៍​ជួប​ប្រ​ទះ។

គ្រូ​បណ្តុះ​បណ្តាល

ហេង រដ្ឋា
 

រយៈ​ពេល​/ទី​តាំង/​ភាសា​

  • រយៈពេល៖ ១ថ្ងៃ (8:30 ព្រឹក – 4:30 ល្ងាច)
  • ទីតាំង៖ TESOL House
  • ភាសា៖ ខ្មែរ / អង់គ្លេស
  • ចំនួន​សិក្ខា​កាម​៖ 30 នាក់

អត្ថប្រយោជន៍បន្ថែម៖ រួមមានអាហារថ្ងៃត្រង់​ អាហារសម្រន់ សម្ភារៈសិក្សា និងវិញ្ញាបនបត្របញ្ជាក់​ការសិក្សា​។

Workshop Details

Facilitator:
Ratha Heng
Language:
Khmer / English
Date:
Apr 29, 2025
Time:
08:30 am – 04:30 pm
Limit:
30 seats
Fee:
$ 90