ទិដ្ឋភាពទូទៅ
ចាប់អារម្មណ៍លើវិញ្ញាបនប័ត្រ TEFL / TESOL នៅអាស៊ី?
ហេតុអ្វីមិនចាប់ផ្តើមអាជីពរបស់អ្នកនៅទីនេះក្នុងអាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានគ្រប់គ្រងរក្សាវប្បធម៌របស់ខ្លួនខណៈពេលកំពុងអភិវឌ្ឍជាមួយនឹងសម័យទំនើប។ សូមស្វាគមន៍មកកាន់ ការបណ្តុះបណ្តាល TESOL / TEFL របស់យើង ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយស្ថាប័នអប់រំខាងក្រៅប្រទេស។
ពេលដែលអ្នកសិក្សានៅ TESOL House ខេមបូឌាអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគ្រូបង្វឹកដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើការបណ្តុះបណ្តាល។ ដើម្បីស្វែងយល់បន្ថែមអំពីវគ្គ TESOL / TEFL របស់យើង អ្នកអាចសួរព័ត៌មានបន្ថែមបាន។ យើងនឺងជួយអ្នកឱ្យយល់ពីការសិក្សា និងការបង្រៀនភាសាអង់គ្លេស។
អំពីពួកយើង
TESOL House ខេមបូឌាគឺជាផ្នែកមួយនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលត្រូវបានគេស្គាល់ទូទាំងប្រទេសសម្រាប់លើគុណភាព អប់រំ និងសេវាកម្មដែលមានគុណភាពខ្ពស់ហើយត្រូវបានគេទទួលស្គាល់ថាជាស្ថាប័នអប់រំធំជាងគេមួយនៅក្នុងប្រទេស។
យើងបានទទួលការស្រាវជ្រាវ និងការបណ្តុះបណ្តាលយ៉ាងទូលំទូលាយជាមួយអ្នកផ្តល់សេវាTESOL / TEFL ដើម្បីធានាថាយើងផ្តល់ជូនការបណ្តុះបណ្តាល TESOL / TEFL ប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា បេសកកម្មរបស់យើងមិនផ្តោតលើអាជីវកម្មទាំងស្រុងនោះទេប៉ុន្តែថែមទាំងផ្តោតលើការលើកកម្ពស់ស្តង់ដារអប់រំនៅកម្ពុជា។ វគ្គសិក្សារបស់យើងក៏ត្រូវបានផ្តល់ជូនដល់គ្រូភាសាអង់គ្លេសជាតិនៅក្នុងប្រទេសកម្ពុជាក្នុងអត្រាមួយដែលទាប។ នេះក៏ព្រោះតែយើងចង់ធានាថាយុវជនជំនាន់ក្រោយរបស់យើងដែលនឹងដឹកនាំអនាគតរបស់យើងមានគ្រឹះល្អបំផុតដើម្បីចាប់ផ្តើមអាជីពរបស់ពួកគេ។